បរទេស៖ កង្វះវីតាមីនAជាបញ្ហាតែងកើតមានក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ នៅប្រទេសទីបីកង្វះវីតាមីនAជាមូលហេតុដែលបង្កអោយមានការស្លាប់រាប់ពាន់នាក់ជាពិសេសគឺកុមារ។ បញ្ហាប្រឈមនោះគឺកុមារប្រមាណជា៦៥០០០០ទៅ៧០០០០០នាក់ស្លាប់ដោយសារតែកង្វះវីតាមីនA។ ប៉ុន្តែអស់រយៈពេល១២ឆ្នាំដែលក្រុមអ្នកវិទ្យាសាស្ត្រមកពីQueensland University of Technology ក្នុងប្រទេសអូស្ត្រាលីបានស្រាវជ្រាវកន្លងមកហើយបង្កើតចេកសំបូរដោយវីតាមីនA។ វាពិតជាអាចជួយជីវិតមនុស្សបានជាច្រើន។ ដំណើរការនេះគឺបានផ្លាស់ប្តូរកោសិការផ្លែចេកដោយការបញ្ចូលសារធាតុគីមីវិទ្យាសាស្ត្រទៅក្នុងដើមចេក។
គោលដៅក្នុងឆ្នាំ២០២១ចេកទាំងនេះនិងត្រូវដាំដោយកសិករក្នុងតំបន់Ugandanដើម្បីផ្គត់ផ្គងតម្រូវការនៃកង្វះវីតាមីនA។ លោកសាស្រា្តចារ្យDaleជាអ្នកដឹកនាំក្រុមស្រាវជ្រាវបាននិយាយថា៖ " យើងធ្វើវាបានរួចរាល់ហើយ យើងយកហ្សែនដើមរបស់ចេកពីរដ្ឋPapua New GuineaដែលសំបូរដោយវីតាមីនAខ្ពស់តែវាមានផ្លែនិងស្និតតូច។ យើងបញ្ចូលហ្សែនចេកដែលមានវីតាមីនAខ្ពស់ទៅក្នុងចេកអំបូងCavendishដែលមានផ្លែធំៗ ដូច្នេះយើងនិងទទួលបានចេកផ្លែធំៗហើយសំបូរវីតាមីនAខ្ពស់ទៀត។ ក្រុមស្រាវជ្រាវសូមថ្លែងអំណគុណចំពោះថវិការ១០លានដុល្លារបស់លោកBill-Gatesនិងភរិយាដែលបានឧបត្ថម្ភមូលនិធិនេះ។ " អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
No comments:
Post a Comment