Thursday, March 2, 2017

អាយុ ៦៣ឆ្នាំឆ្លងសង្គ្រាម ៥លើក!! រហ័សនាមអ្នកប្រហារ Sniper ពណ៌ប្រាក់ដែលធ្វើឲ្យពួក ISIS ភ័យខ្លាច ព្រោះធ្លាប់បានផ្តាច់ជីវិតក្រុម ISIS សរុប ៣២១នាក់មកហើយ!! (មានវីដេអូ)

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

បរទេស៖ អ្នកលបប្រហារពណ៌ប្រាក់ (Silver Sniper) ត្រូវបានរាយការណ៍មកថា បានផ្តាច់ជីវិតពួកសកម្មប្រយុទ្ធ ISIS ជាង ៣០០នាក់ ក្នុងរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីបានស្មាក់ចិត្តចូលរួមការបោសសម្អាតពួក (Jihadis) ជីហាតពីប្រទេសរបស់ខ្លួនអោយអស់។

លោក Abu Tahseen  មានវ័យ៦៣ឆ្នាំ ជាអ្នកស្ម័គ្រចិត្តក្នុងក្រុមការពារអ៊ីរ៉ាក់។ អ្នកពិឃាតឈាមត្រជាក់បានអោយដឹងថាគាត់បានយកជីវិតសកម្មប្រយុទ្ធ ISIS ចំនួន ៣២១នាក់ ចាប់ពីឆ្នាំ២០១៥ ហើយនិងប្ដេជ្ញាចំនាយពេលតាមប្រម៉ាញ់ក្រុម ISIS ។ ក្មាន់កាំភ្លើងវែងរូបនេះធា្លប់ចូលរួមប្រយុទ្ធក្នុងសង្គ្រាម  Yom Kippur,  សង្រ្គាមអ៊ីរ៉ង់និងអ៊ីរ៉ាក់, សង្គ្រាម គុយវ៉ែត និងសង្គ្រាមឈូងសមុទ្រ។


សូមទស្សនាវីដេអូទី ១៖



ក្មាន់កាំភ្លើងជើងចាស់រូបនេះបានប្រាប់អោយដឹងថា គាត់បានយកជីវិតពួក ISIS ជាង ៣០០នាក់ ក្នុងកំឡុង២ឆ្នាំនៃការស្ម័គ្រចិត្តចូលរួមក្នុងក្រុមប្រយុទ្ធប្រឆាំងនឹងពួកជីហាត (Jihad) ក្នុងប្រទេសរបស់ខ្លួន។ លោក Abu Tahseen  វ័យ៦៣ឆ្នាំធ្លាប់ប្រយុទ្ធក្នុងសមរភូមិក្តៅប្រាំលើកធំៗ បច្ចុប្បន្នគាត់ស្ម័គ្រចិត្តក្នុងក្រុមការពារប្រជាជនអ៊ីរ៉ាក់ ក្នុងគោលបំណងការពារប្រជាជនអ៊ីរ៉ាក់ពីការវាយប្រហាររបស់ក្រុម ISIS ។ លោក Abu Tahseen  មិនចង់ឈប់សំរាកពីការងាររបស់គាត់ទេ ពេលគាត់ត្រូវបានសំរាកមួយខែ គាត់បែជាត្រលប់ទៅប្រយុទ្ធការពារវិញក្រោយពីបានឈប់សំរាកត្រឹមតែ១២ថ្ងៃប៉ុណ្ណោះ។ លោក Abu Tahseen  គឺជាបុគ្គលសំខាន់ក្នុងចំណោមមិត្តរួមប្រយុទ្ធរបស់គាត់ ហើយក៏ប្ដេជាចិត្តតាមប្រម៉ាញ់ពួក ISIS គ្រប់ពេល។



ក្នុងវីដេអូនេះ អ្នកប្រយុទ្ធឈាមត្រជាក់ផ្ដោតសំខាន់ទៅលើការសំលាប់សត្រូវ។ ឆ្នាំមុនគាត់បានសំលាប់ក្រុម ISIS ចំនួន ១៧៣នាក់ ហើយក្រុមទាហានសកម្មប្រយុទ្ធ ISIS ក៏មានការភ័យខ្លាចមិនតិចដែរក្នុងការចូលក្នុងតំបន់ដែលគាត់បានដើរល្បាត។

ខណៈពេលគាត់សំលឹងរំពៃទៅភ្នំ Makhoul នៅផ្នែកខាងជើងនៃតំបន់ Baijiin លោក Abu Tahseen  ពោលឡើងថា៖ តើអ្នកឃើញតំបន់នេះទេ? ខ្ញុំសន្យានឹងព្រះជាម្ចាស់ថា គ្មានពួក ISIS ណាម្នាក់អាចឡើងភ្នំនេះបានទេ។ "ខ្ញុំមានអារម្មណ៍ធូស្រាលពេលដែលខ្ញុំបានសំលាប់ពួក ISIS  " , "ពេលដែលខ្ញុំដើរល្បាតវិលជុំ ខ្ញុំចង់ត្រលប់មកកន្លែងនេះវិញ " , " ពីមុនមិត្តរួមប្រយុទ្ធរបស់ខ្ញុំអោយខ្ញុំសំរាក១ខែ តែខ្ញុំសំរាកបានតែ១២ថ្ងៃក៏វិលមកធ្វើការនេះវិញ", ទាំងនេះជាសំដីរបស់បុរសសក់ល្បាយអាចម៍ខ្លា។


និវត្តន៍ជនរូបនេះមានគ្រាប់កាំភ្លើងវែងជាងម្រាមដៃរបស់ខ្លួនទៅទៀត ចងនៅនឹងខ្សែក្រវ៉ាត់របស់គាត់ កំពុងនិយាយយ៉ាងមោទនភាពលើប្រសិទ្ធភាពនៃអាវុធរបស់គាត់ដែលអាចបាញ់ចំគោលដៅយ៉ាងល្អ "វាទាញគាត់ថយក្រោយមួយម៉ែត្រ មុននឹងដាក់វាចុះ"។

គួររំលឹកផងដែរថាលោក Tahseen ធ្លាប់បានវាយប្រយុទ្ធក្នុងសង្គ្រាម  Yom Kippur,  សង្រ្គាមអ៊ីរ៉ង់និងអ៊ីរ៉ាក់, សង្គ្រាម គុយវ៉ែត និងសង្គ្រាមឈូងសមុទ្រ៕ អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូទី ២៖


ប្រភព៖ Daily Mail
បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

No comments:

Post a Comment

Contact Form

Name

Email *

Message *