ហ្វេសប៊ុក៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលឡើងកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ជុំវិញវីដេអូបង្ហាញពី កុមារជនជាតិថៃ កូនកាត់អង់គ្លេសម្នាក់ ច្រៀងចម្រៀងភាសាខ្មែរ លាយថៃ ក្នុងបទ "ឆ្នាំមុន" លើឆាកប្រលងចម្រៀងថៃមួយ ដែលគេស្គាល់ឈ្មោះជាភាសាអង់គ្លេសថា "Work Point"។
តាមរយៈវីដេអូរយៈពេលជាង ២នាទីនេះដែរ គេឃើញកុមារម្នាក់អាយុប្រហែលជាជិត ១០ឆ្នាំ មានមុខមាត់ដូច ជនបរទេស កំពុងឈរលើឆាក ដៃកាន់ក្បាលមេក្រូ ចាប់ផ្តើមច្រៀងបទ "ឆ្នាំមុន" នាំមុខដោយភាសាខ្មែរ និងបន្ទរតាមក្រោយដោយភាសាថៃ ធ្វើឲ្យគណៈកម្មការ និងទស្សនិកជន សម្តែងការភ្ញាក់ផ្អើល ព្រមទាំងនាំគ្នាស្រែកហូរ ពេញឆាក។
សូមទស្សនាវីដេអូកុមារថៃច្រៀងចម្រៀងខ្មែរ៖
បន្ទាប់វីដេអូនេះ ត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យទស្សនិកជននៅខ្មែរជាច្រើនជាមានការងើយឆ្ងល់ថា ហេតុអ្វីក៏កុមារម្នាក់នេះ ជ្រើសរើសយកបទខ្មែរមកច្រៀងលើឆាកទៅវិញ?? ខណៈបទថៃល្បីៗក៏មានច្រើនណាស់ដែរ។ ប៉ុន្តែមានមតិជាច្រើនបានដាក់ការសង្ស័យថា កុមារម្នាក់នេះ ប្រហែលជាកូនរបស់ជនជាតិខ្មែរសូរិន ឬមានសាចញាតិខ្មែរសូរិន។ ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់លាស់ទេ អំពីមូលហេតុដែលកូនថៃ ជ្រើសរើសយកបទខ្មែរទៅប្រលងចម្រៀង។
គួររំលឹកផងដែរថា កាលពីច្រើនឆ្នាំកន្លងទៅ ក៏មានបទ "ឆ្នាំមុន" ដែលបងប្អូនខ្មែរសរិន ច្រៀងលាយគ្នា ដូចជាចម្រៀងដែលប្អូនប្រុសខាងលើច្រៀងដែរ។
សូមទស្សនាវីដេអូចម្រៀងបទ ឆ្នាំមុន ច្រៀងដោយខ្មែរសរិន៖
គួរបញ្ជាក់ផងដែរថាបទ "ឆ្នាំមុន" គឺជាមរតកចម្រៀងរបស់ជនជាតិខ្មែរ ត្រូវបានច្រៀងឡើងវិញក្នុងកំឡុងឆ្នាំ ១៩៦០ ដោយលោកតា "កែវ សារ៉ាត់"។
បើយោងតាមព័ត៌មានពីប្រិយមិត្តរបស់ Khmer5 News ម្នាក់គឺអ៊ុំស្រីម្ចាសគណនីឈ្មោះ "Sinath Rath" បានផ្តល់ឲ្យតាមរយៈ Comment មកថា បទនេះ គឺជាសំនៀងដើមរបស់លោក "អុឹម សុងសឺម" ប៉ុន្តែគាត់មិនបានបញ្ជាក់ពីឆ្នាំណានោះទេ។ បើបងប្អូនខ្មែរយើងបានដឹងព័ត៌មានបន្ថែម ជុំវិញរឿងនេះ សូមស្វាគមន៍ជានិច្ច៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូអំពីចម្រៀង ឆ្នាំមុន សំណាងរបស់លោកតា "កែវ សារ៉ាត់"៖
តើបទនេះ(ឆ្នាំមុន)មានសំនៀងដើមដោយអ្នកណា?
ReplyDeleteមិនមែនលោកតា កែវ សារ៉ាត ទេ។ គាត់គ្រាន់តែយកមកច្រៀងឡើងវិញតែប៉ុន្នេាះ។