Wednesday, May 31, 2017

អធិរាជ​កែង​ឆេះ​ជង្គង់​ហោះ ​អេ ភូថង ​អង្រួន​សង្វៀន​ សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់!!

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

បន្ទាប់​ពី​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ប្រដាល់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ លោក​ អេ ភូថង​ អតីត​កំពូល​អ្នក​ប្រដាល់​ដែល​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ចាត់​ទុក​ជា​ អធិរាជ​កែង​ចេះ​ជង្គង់​ហោះ ​ នឹង​វិល​ត្រឡប់​មក​កាន់​សង្វៀន​សារ​ជា​ថ្មី​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ចុង​ក្រោយ​បង្អស់​របស់​លោក​ លើ​សង្វៀន​ សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​ របស់​ស្ថានីយ​ទូរទស្សន៍​ ភី​អិន​អិន​ នា​ថ្ងៃ​អាទិត្យ​ ទី​០៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នេះ។

ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​នេះ​ ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​ គន្ធបុប្ផា​ ជា​ការ​រួម​ចំណែក​មនុស្ស​ធម៌​ ត្បិត​លោក​ពុំ​មាន​ទ្រព្យធន​ ក្រៅ​ពី​ប្រើ​អាជីព​ដែល​ធ្លាប់​ពឹង​អាស្រ័យ​ស្ទើរ​មួយ​ជីវិត​ទៅ​ហើយ​មួយ​នេះ។​

គ្រូ​បង្វឹក​គុន​ខ្មែរ​ជម្រើស​ជាតិ​កម្ពុជា​វ័យ​៤៣​ឆ្នាំ​រូប​នោះ​ ត្រូវ​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​រួម​ជំនាន់​ កាណុង​ស័ក្តិលេក ខេធីយិម​ ដែល​ជា​គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ប្រដាល់​ ផ្រានយីស៊ីបហុក ក្នុង​ប្រភេទ​ទម្ងន់​៩០​គ.ក្រ។​ក្រៅ​ពី​វត្តមាន​អធិរាជ​កែង​ឆេះ​ជង្គង់​ហោះ ​អេ ភូថង​ កំពូល​អ្នក​លេង​កណ្ដាប់​ដៃ​មហា​ទម្ងន់​ប្រជាប្រិយភាព​ខ្ពស់​នា​ពេល​បច្ចុបន្ន​ រឿង សោភ័ណ្ឌ ក៏​ទទួល​ភារៈកិច្ច​ស្វាមន៍​អ្នក​ប្រដាល់​ថៃ​ជំនាញ​ក្បាច់​រន្ទះ​ជើង ស៊ុភឆ័យ ក្នុង​ប្រភេទ​ទម្ងន់ ៦៩គ.ក្រ ផង​ដែរ។

នេះ​ជា​ការ​ប្រកួត​លើក​ទី​៣​របស់​សិស្ស​គុន​ខ្មែរ​ក្លឹប​ម្គុដ​រាជសីហ៍​ក្នុង​កម្មវិធី​ សមរភូមិ​អ្នក​ប្រយុទ្ធ​ ដែល​ការ​ប្រកួត​ចុង​ក្រោយ​កន្លង​ទៅ​ថ្មីៗ​នេះ​ រូប​គេ​បាន​ស្មើ​ពិន្ទុ​ និង​ជើង​ខ្លាំង​ថៃ ​ឃុនផែន។

ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ និង​បណ្តុះ​បណ្ដាល​ថ្នាល​កីឡាករ​ជំនាន់​ថ្មី​ សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោជល់​ នឹង​រៀប​ចំ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​សម្រាប់​អ្នក​ប្រដាល់​វ័យ​ក្មេង​ជា​រៀង​រាល់​សប្ដាហ៍​។​ សម្រាប់​ថ្ងៃ​អាទិត្យ​ទី​០៤​ ខែ​មិថុនា​នេះ​ កូន​នាគ​ជាយ​ដែន​ខេត្ត​បន្ទាយមានជ័យ ​វ័ន្ត ថៃដេ​ ទទួល​បាន​ឱកាស​សាកល្បង​សមត្ថភាព​ និង​អ្នក​ប្រដាល់​វ័យ​ក្មេង​ថៃ​ កានក្រៃ​ ក្នុង​ប្រភេទ​ទម្ងន់​ ២៧​គ.ក្រ។

ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដ៏​កក្រើក​មួយ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​ ៥​៖០​០ល្ងាច​ ហើយ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ ភីអិនអិន។ សម្រាប់​បង​ប្អូន​ដែល​មាន​សទ្ធា​ចង់​ចូលរួម​ឧបត្ថម្ភ​លោក អេ ភូថង​ អាច​ទំនាក់ទំនង​ដោយ​ផ្ទាល់​មក​កាន់​លោក ស្រ៊ឺ ស្រេង ប្រធាន​ផ្នែក​កីឡា​របស់​ស្ថានីយ​ទូរទស្សន៍​ ភីអិនអិន តាម​រយៈលេខ​ទូរស័ព្ទ 016 757 168៕​​ ផ្តល់សិទ្ធិដោយ៖ Kqube.net

ទស្សនា​ឈុត​ខ្លី​សូម​ចុច៖​

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

No comments:

Post a Comment

Contact Form

Name

Email *

Message *