Thursday, April 20, 2017

អាថ៌កំបាំង «តំបន់បិសាចត្រីកោណ» នៃមហាសមុទ្រអាត្លង់ទិក ដែលនាវាធំៗ និងយន្តហោះ ជាច្រើនវង្វេងបាត់ ដោយគ្មានមូលហេតុ!! (មានវីដេអូ)

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

បរទេស៖ តំបន់បិសាចត្រីកោណ ឬគេហៅជាភាសាអង់គ្លេសថា (Bermuda Triangle) មានក្រឡាផ្ទៃសរុប ៥០០.០០០ម៉ាយការេ គឺជាផ្នែកមួយនៃមហាសមុទ្រអាត្លង់ទិក ដែលជាទីប្រសព្វនៃ តំបន់ Miami, Bermuda និង Puerto Rico និងជាកន្លែងដែល នាវាធំៗ និងយន្តហោះជាច្រើនគ្រឿងបានបាត់ខ្លួន។ យន្តហោះចំបាំងជាច្រើនបានវង្វេងបាត់ រកមិនឃើញពេលហោះកាត់ទីនោះ។ ទូកនិងយន្តហោះបាត់មួយរំពេចក្នុងតំបន់ Bermuda ទោះជាលក្ខខណ្ឌអាកាសធាតុល្អធម្មតា ហើយក៏គ្មានសារបញ្ជូនតាមរលកវិទ្យុអំពីសញ្ញាគ្រោះថ្នាក់ណាមួយដែរ។

(សូមអូសចុះក្រោម ដើម្បីទស្សនាវីដេអូ)  រក្សាសិទ្ធិអត្ថបទ៖ Khmer5 News

គេនៅតែមិនអាចពន្យល់បានជុំវិញហេតុការណ៍គ្រោះថ្នាក់ទាំងនោះ តែក៏មានទ្រឹស្តីស្រមើស្រមៃមួយចំនួនពាក់ព័ន្ធនិងតំបន់ Bermuda នេះដែរ។ ពេលដែល Christopher Columbus ធ្វើដំណើរតាមសំពៅកាត់តំបន់នោះ។ គាត់បានកត់ត្រាថាអណ្តាតភ្លើងដ៏អស្ចារ្យ (ប្រហែលជាបាតុភូតអាកាស) បុកប៉ះផ្ទៃសមុទ្រនៅយប់មួយ ហើយពន្លឺចម្លែកកើតឡើងទៀតក្រោយពីនោះបីអាទិត្យ។ គាត់ក៏បានកត់ត្រាទុកថានៅទីនោះត្រីវិស័យដើរខុសត្រលប់ត្រលិន វាជាកន្លែងដែលទិសខាងជើងនិងថាមពលម៉ាញេទិចខាងជើងត្រួតជាមួយគ្នា។ បន្ទាប់ពីទទួលបានកិត្តិនាមខ្ចរខ្ចាយក្នុងការធ្វើដំណើរជុំវិញពិភពលោក គាត់បានបាត់ខ្លួនក្នុងឆ្នាំ១៩០៩។ វាមិនប្រាកដថាមានអ្វីកើតឡើងនោះទេ ក្រោយមកប្រភពជាច្រើនយល់ថាគាត់ស្លាប់នៅ Bermuda។


រឿងនិទានរបស់លោក William Shakespeare ដែលមានចំណងជើងថា "The Tempest" ដែលបញ្ញាវន្តជាច្រើនអះអាងថាជាសាច់រឿងពិតនៃការលិចទូកនៅតំបន់ Bermuda វាបានធ្វើអោយតំបន់នោះកាន់តែមានអាថ៌កំបាំងថែមទៀត។ រហូតដល់សតវត្សទី២០ របាយការណ៍ទាំងឡាយស្តីពីការលិចបាត់នាវានិងយន្តហោះទាំងនោះមិនអាចពន្យល់មតិសាធារណៈជនអោយបាត់ការសង្ស័យបានទេ វានៅតែជាអាថ៌កំបាំងដដែល។ ពិសេសនោះគឺសោកនាដកម្មក្នុងខែមិនាឆ្នាំ១៩១៨ដែលនាវាធុនយក្ស USS Cyclops ផ្ទុកមនុស្សច្រើនជាង៣០០នាក់ និងរ៉ែខនិជម៉ង់កាណែសច្រើនជាង១០០០០តោនលិចបាត់ដោយមិនបានបញ្ជូនរលកសញ្ញាគ្រោះថ្នាក់ជាមុនសោះ។ គេគ្រាន់តែឃើញសំណល់ខូចខាតយ៉ាងច្រើន ហើយប្រធានាធិបតីអាមេរិកថ្លែងទៅកាន់សាធារណៈជនថា៖ " មានតែព្រះជាម្ចាស់និងសមុទ្រទេ ទើបដឹងថាមានអ្វីកើតឡើងចំពោះកប៉ាល់ដ៏ធំនោះ។ "

ក្នុងឆ្នាំ១៩៤១ មាននាវាធំៗពីរបានលិចបាត់ភ្លាមមួយរំពេចពេលឆ្លងកាត់ផ្លូវដដែល ហើយក្នុងឆ្នាំ១៩៤៥យន្តហោះចំបាំងប្រាំគ្រឿងផ្ទុកមនុស្ស១៤នាក់ហោះចេញពីFort Lauderdale ក្នុងបំណងទៅទំលាក់គ្រាប់បែកនៅសមរភូមិក៏ជួបហេតុការណ៍អាក្រក់គឺត្រីវិស័យមិនដំណើរការ។ យន្តហោះលេខ១៩ដឹកនាំបេសកកម្មបានបាត់ឈឹង ហើយយន្តហោះដ៏ទៃទៀតក៏ហោះឥតគោលដៅរហូតអស់សាំងហើយចុះក្នុងសមុទ្រតែម្តង។ ថ្ងៃដដែលនោះយន្តហោះសង្គ្រោះដែលមានមនុស្ស១៣នាក់ក៏បាត់ដោយឥតមូលហេតុដូចគ្នា។ ក្រោយពីនោះច្រើនសប្តាហ៍ការខិតខំស្រាវជ្រាវទាំងឡាយមិនអាចរកភ័ស្តុតាងបានទេ។ មន្ត្រីនាវាចរណ៍អះអាងថា៖ " ក្រែងលោពួកគេហោះទៅភពម៉ាសបាត់ទៅ "។



ទ្រឹស្តី Bermuda ដែលអ្នកនិពន្ធ Uicent Gaddis ដាក់ចំណងជើងថា "Bermuda Triangle" ក្នុងទស្សនាវដ្តីឆ្នាំ១៩៦៤ និយាយអំពីគ្រោះថ្នាក់កើតឡើងក្នុងតំបន់នោះ រួមមានយន្តហោះបីគ្រឿងឆ្លងកាត់តំបន់ Bermuda សុទ្ធតែផ្ញើរសារមកថាលក្ខខណ្ឌអាកាសធាតុល្អគ្មានអ្វីគួរកត់សម្គាល់ទេ តែស្រាប់តែបាត់មួយរំពេច។ Charles Berlitzដែលជីតារបស់គាត់ជានាយកសាលា Berlitz Language School បានសរសេរសៀវភៅដែលលក់ដាច់បំផុតពាក់ព័ន្ធនិងBermuda ហើយទស្សនៈរបស់គាត់យល់ថា៖ " រាល់ការស្លាប់នៅBermuda គឺជាស្នាដៃរបស់មនុស្សពិភពផ្សេង, ឬដោយសារសត្វចម្លែកចាប់នាវាពន្លិច, ឬដោយសារទំនាញផែនដី។"   តែទ្រឹស្តីវិទ្យាសាស្រ្តយល់ឃើញថា៖ " វាមកពីការប្រែប្រួលថាមពលម៉ាញេទិច, ឬដោយសារលំហូរគំនួចទឹក, ឬដោយសារបន្ទុះឧស្ម័នមេតានពីផ្ទៃសមុទ្រ។ "


រាល់ប្រូបាបប៉ាន់ស្មានទាំងនេះគ្មានទ្រឹស្តីឯកភាពរួមមួយដែលអាចស្រាយចម្ងល់អាថ៌កំបាំងនេះបាន។ យើងនៅតែសង្ស័យហើយព្យាយាមរកមូលហេតុពិតនៃការបាត់ខ្លួនរបស់នាវា ឬយន្តហោះដែលឆ្លងកាត់តំបន់Bermuda វាពិបាកជាងការរកមូលហេតុនៃគ្រោះថ្នាក់នៅតំបន់ Arizonaឆ្ងាយណាស់។ ឆ្មាំសមុទ្រសហរដ្ឋអាមេរិកនិយាយថា៖ " ការពិនិត្យឡើងវិញលើយន្តហោះ និងនាវាដែលបាត់នៅតំបន់នោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនមានរកឃើញអ្វីដែលចង្អុលបង្ហាញថាយន្តហោះ ឬនាវាបាត់ដោយសារអ្វីសោះ ក្រៅតែពីបញ្ហាគ្រឿងម៉ាស៊ីនផ្ទាល់ខ្លួន មិនមានបញ្ជាក់ថានាវាឬយន្តហោះបានជួបប្រទះកត្តាពិសេសអ្វីនោះទេ។ " រក្សាសិទ្ធិអត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

សូមទស្សនាវីដេអូខាងក្រោមនេះ អំពីសេចក្តីអត្ថធិប្បាយជាភាសាអង់គ្លេស និងបទសម្ភាស៍ជាមួយសាក្សីនៅមានជីវិត ជុំវិញ «តំបន់បិសាចត្រីកោណ» នៃមហាសមុទ្រអាត្លង់ទិក៖

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

No comments:

Post a Comment

Contact Form

Name

Email *

Message *