Monday, May 22, 2017

រន្ធត់!! បុរសម្នាក់លោតចូលក្នុងទ្រុងតោដើម្បីធ្វើអត្តឃាត...តែទីបំផុត!! (មានវីដេអូ)

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

បរទេស៖ មានសត្វជាច្រើនបានស្លាប់ព្រោះអំពើឆ្កួតៗរបស់មនុស្ស សូម្បីតែនៅក្នុងសួនសត្វក៏ដោយ ដែលគេគិតថាមានសុវត្ថិភាពបំផុតនោះ។ តោពីរត្រូវស្លាប់ដោយសារសកម្មភាពដ៏ល្ងង់របស់មនុស្ស ហើយយើងក៏បានរៀនពីមេរៀនដ៏ឆ្កួតៗនេះ វាពិតជាការបាត់បង់ដ៏ធំណាស់។

រឿងដ៏ខ្លោចផ្សានេះត្រូវបានបង្ហោះក្នុងបណ្ដាញអ៊ីនធឺណិតម្តងហើយ ម្តងទៀត បើទោះបីជាវាបានកន្លងហួសមួយឆ្នាំហើយក៏ដោយ។ សត្វតោពីរក្នុងសួនសត្វ Chilean ត្រូវបានសម្លាប់ដើម្បីជួយសង្គ្រោះជីវិតបុរសម្នាក់ ដែលចង់សម្លាប់ខ្លួនដោយការលោតចូលក្នុងទ្រុងតោ។ បុរសវ័យក្មេងនោះដោះសំលៀកបំពាក់អស់ហើយក៏លោតចូលក្នុងទ្រុងតោ វាធ្វើអោយភ្ញៀវទេសចរមានការភ័យខ្លាចយ៉ាងខ្លាំង រួមទាំងក្មេងៗជាច្រើនផងដែរ។


Franco Luis Ferrada Roman អាយុ២០ឆ្នាំចូលទៅរកសត្វតោ ហើយតោក៏ស្ទុះទៅខាំគាត់ស៊ី តែពេលដែលតោព្យាយាមខាំគាត់ គាត់បែរជាស្រែករកព្រះជួយ។ Cynthia Vasquez ជាសាក្សីដែលឃើញហេតុការណ៍និយាយថា៖ " គាត់លោតចូលក្នុងទ្រុងតោ តោក៏មកខាំគាត់ស៊ីហើយគាត់បែរជាស្រែករកព្រះយេស៊ូអោយជួយទៅវិញ។ "



សាក្សីដ៏ទៃទៀតបន្ថែមថា៖ " មានក្មេងៗច្រើនណាស់នៅទីនោះ ហើយឪពុកម្តាយពួកគេយកដៃខ្ទប់ភ្នែកកូនៗរបស់ពួកគេមិនអោយមើលតោស៊ីមនុស្ស។ អភ័ព្វណាស់តោពីរត្រូវគេបាញ់សំលាប់ដើម្បីជួយជីវិតមនុស្ស។ ពិតណាស់គាត់ត្រូវគេជួយសង្គ្រោះជីវិតបាន ប៉ុន្តែតោពីរត្រូវស្លាប់ដោយសារអំពើឆ្កួតល្ងីល្ងើរបស់មនុស្សទៅវិញ។ "

បើយោងទៅតាម Alejandra Montalva អ្នកគ្រប់គ្រងសួនសត្វនិយាយថា៖ " មនុស្សនេះទិញសំបុត្រចូលទស្សនាសួនសត្វដូចអ្នកទេសចរដ៏ទៃធម្មតា តែក្រោយមកគាត់ចូលក្នុងតំបន់ហាមឃាត់ ហើយចូលតាមដំបូលទ្រុងតោដោយដោះសំលៀកបំពាក់ជាមុនរួចលោតទៅជិតតោតែម្តង។ យើងគិតថាជីវិតមនុស្សសំខាន់ជាង តែភ្លាមៗនោះអត់មានគ្រាប់ថ្នាំបាញ់អោយតោសន្លប់ភ្លាមៗទេដើម្បីបញ្ឈប់ការខាំស៊ី ហើយយើងក៏សំរេចបាញ់សំលាប់តោតែម្តងទៅ។ ក្រោយមកទើបយើងដឹងថាបុរសម្នាក់នោះប៉ុនប៉ងសម្លាប់ខ្លួនឯង ចំណុចដែលសំគាល់ថាគាត់ធ្វើអត្តឃាតត្រង់ថាគាត់ដោះសំលៀកបំពាក់ទាំងអស់ដោយខ្លួនឯងសិនមុននិងលោតចូល។ " អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

សូមទស្សនាវីដេអូខាងក្រោមនេះ៖ (ហាមក្មេងអាយុក្រោម ១៨ឆ្នាំមើល)

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

No comments:

Post a Comment

Contact Form

Name

Email *

Message *