Wednesday, May 31, 2017

ស្រ្តីជិតខាងម្នាក់ ប្រទះឃើញគូស្នេហ៍១គូឈ្លោះប្រកែកគ្នារហូតដល់ភាគីប្រុសគិតខ្លី...ទីបំផុត!!

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

បរទេស៖ តាមពិតទៅការឈ្លោះប្រកែកគ្នារវាងគូស្នេហ៍និមួយៗ វាស្ទើរតែជារឿង មិនអាចជាសផុតគ្រប់ដៃគូស្នហាទាំងអស់។ ប្រាកដណាស់ អ្នកនិងគូស្នេហ៍របស់អ្នក មិនអាចគ្រាន់តែសម្លឹងគ្នាភ្នែកទាល់ៗ រាល់ពេលនោះទេ មានពេលខ្លះក៏មើលមុខគ្នាមិនចំដែរ ព្រោះតែការមិនយល់ស្របគ្នា ទៅលើបញ្ហាអ្វីមួយ ទើបបណ្តាលឲ្យមានការឈ្លោះទាស់ទែងគ្នា មិនចេះឈប់ឈរ។


ជាក់ស្តែង ដូចក្នុងករណីដ៏រន្ធត់មួយនេះ ដែលមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Regina Cesniros បានឃើញផ្ទាល់ភ្នែក និងឮផ្ទាល់ត្រជាក់ គូស្នេហ៍១គូ ឈ្លោះប្រកែកគ្នាលើដំបូលអាគារមួយ ឈានដល់ស្រែកខ្លាំងៗដាក់គ្នា រហូតដល់នាទីមួយនោះ ស្រាប់តែភាគីខាងបុរសគិតខ្លី ព្យាយាមធ្វើអត្តឃាតដោយចង់ លោតចុះពីលើដំបូងអាគារ បន្ទាប់ពីការឈ្លោះប្រកែកគ្នាគ្មានទីបញ្ចប់របស់ពួកគេ។

ទោះជាយ៉ាងណា គណនីហ្វេសប៊ុកខាងលើ ពុំអាចដឹងពីសាច់រឿងច្បាស់លាស់នោះទេ ដោយនាងគ្រាន់តែធ្វើការសន្និដ្ឋានថា អ្នកទាំង ២ជាគូស្នេហ៍និងគ្នា ដែលមានទំនាស់ ផ្តើមចេញពីទំនាក់ទំនងស្នហារបស់ពួកគេ។



បើយោងតាមអ្វីដែលម្ចាស់គណនីខាងលើបានរៀបរាប់លើហ្វេសប៊ុកនាង បានឲ្យដឹងថា ភាគីខាងបុរសស្ទើរតែធ្លាក់មកដីទៅហើយ ប៉ុន្តែពិតជាសំណាងមែន ត្រូវភាគីខាងស្រីចាប់ជាប់ ហើយព្យាយាមទាញឡើងមកវិញដោយជោគជ័យ មុនពេលនាង ឳបបុរសនោះយ៉ាងណែនក្នុងដៃ។


ម្ចាស់គណនីហ្វេសប៊ុក Regina រូបនេះ បានសម្តែងអារម្មណ៍រំភើប និងរន្ធត់ ជុំវិញហេតុការណ៍។ នាងបានលើឡើងថា៖ "វាគ្មានអ្វីចម្លែកទេ ការឈ្លោះទាស់ទែងគ្នារវាគូស្នេហ៍និមួយៗ ជាពិសេសវាគ្មានតម្លៃស្មើនិងជីវិតរបស់យើងម្នាក់ៗនោះទេ"។

នាងបានបន្តទៀតថា៖ "គូស្នេហ៍ទាំងអស់គ្នា ពុំត្រូវយកអាយុជីវិត មកគម្រាមដៃគូម្ខាងទៀត ឲ្យស្តាប់តាមខ្លួននោះទេ!! អ្វីៗក៏អាចដោះស្រាយ ដោយពាក្យសម្តីបានដែរ ហើយជាពិសេសនោះ យកអាយុជីវិត មកបញ្ជាក់ការពិត ពុំមែនជាជម្រើសល្អអ្វីទេ"៕ អត្ថបទ៖ Khmer5 News

ចុះប្រិយមិត្តមានវិធីអ្វីល្អសម្រាប់ដោះស្រាយ ជម្លោះស្នេហា?? ជួយប្រាប់ផង!!


ប្រភព៖ https://www.facebook.com/reginacesniros19/posts/1598846650134339
បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

No comments:

Post a Comment

Contact Form

Name

Email *

Message *