បណ្តាញសង្គម៖ បើជាទោះបីជាមានច្បាប់កំណត់អ្នកបើកបរម៉ូតូ ឬធ្វើដំណើរជាមួយ តម្រូវឲ្យពាក់មួកសុវត្ថិភាពក្តី ក៏គេនៅតែឃើញមានអ្នកដំណើរមួយចំនួនធំ ជាពិសេសយុវវ័យ នៅតែធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ដោយគ្មានមួកសុវត្ថិភាពដដែល។ ដូច្នេះថ្ងៃនេះក្រុមការងារ Khmer5 News លើកយករូបភាពមួយចំនួន ផ្ញើរជូនបងប្អូនដែលនិយមមិនពាក់មួកសុវត្ថិភាព ទស្សនា និងពិចារណាដោយខ្លួនឯងថា តើគួរពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរដែរឬទេ??
ចូរស្រម៉ៃថា រូបភាពបង្ហាញពីស្ថានភាពមួកសុវត្ថិភាពនិមួយៗ ខាងក្រោមនេះ បើអ្នកដំណើរមិនបានពាក់វាទេ ស្នាមប្រេះបែកនៅលើមួក ប្រាកដណាស់ជាក្បាលអ្នកធ្វើដំណើរហើយ៕ អត្ថបទ៖ Khmer5 News
No comments:
Post a Comment