Wednesday, May 31, 2017

ទារកទើបកើតមកភ្លាម ស្រាប់តែចេះដើរតែម្តង ពិតជាធ្វើភ្ញាក់ផ្អើលពេញបណ្តាញអ៊ីនធឺណិតជុំវិញពិភពលោកណាស់!! (មានវីដេអូ)

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

បរទេស៖ ទារកទូទៅគឺតែងតែស្រែកយំក្រោយចេញពីផ្ទៃម្តាយ ប៉ុន្តែក៏មានទារកខ្លះបែរជាព្យាយាមដើរទៅវិញក្រោយចេញពីផ្ទៃម្តាយភ្លាម។ វីដេអូមួយនេះបង្ហាញពីទារកទើបនិងកើតព្យាយាមដើរយ៉ាងសកម្មធ្វើអោយក្រុមអ្នកប្រើបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។ គេឃើញគ្រូពេទ្យម្នាក់កាន់ទារកនោះអោយដើរយ៉ាងសកម្មទៅមុខ។ អ្នកទស្សនាជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងពីភាពស្វាហាប់នៃទារកម្នាក់នេះ។ មតិមួយបានសរសេរថា៖ " ម្ចាស់ថ្លៃ! នោះមិនមែនជាការពិតទេដឹង!។ ជើងតូចៗរបស់ទារកទើបនិងកើតនោះម៉េចក៏ខ្លាំងម្ល៉េះ!  បើអញ្ចឹងត្រឹមតែប្រាំពីរខែគេប្រហែលជាអាចរត់បានហើយមើលទៅ "។

អ្នកខ្លះយល់ថាវាអាចបណ្តាលមកពីឥទ្ធិពលនៃការប្រើប្រាស់ថ្នាំជំនួយសុខភាពម្តាយ។ ស្រ្តីជាម្តាយមិនដឹងថាគ្រូពេទ្យកំពុងលេងកូនរបស់ខ្លួនហើយធ្វើអោយគេហត់នោះទេ។ ទារកភាគច្រើនព្យាយាមធ្វើបែបនេះពេលដាក់អោយគេឈរ ប៉ុន្តែមិនគួរធ្វើបែបនេះទេព្រោះវាអាចប៉ះពាល់ដល់ជើងទាំងពីររបស់គេ។ ក្រុមគ្រូពេទ្យសប្បាយពេលលេងជាមួយទារកទើបនិងកើតដោយខ្វះការពិចារណាបែបនេះ។

តាមន័យវេជ្ជសាស្រ្តទារកព្យាយាមដើរបែបនេះគឺជារំញោចរ៉េផ្លិចនៃជំហានជើង ហើយនេះជារំញោចដំបូងរបស់ក្មេងក្រោមអាយុមួយឆ្នាំ។ រំញោចរ៉េផ្លេចនៃជំហានជើងកើតឡើងពេលដែលគេត្រូវបានដាក់អោយឈរត្រង់ហើយជើងទាំងគូររបស់គេប៉ះនិងផ្ទៃរឹង។ កាលៈទេសៈនេះជុំរុញអោយគេធ្វើចលនាជើងដែលមើលទៅហាក់ដូចជាគេកំពុងរៀនដើរ។ រំញោចនេះផ្តើមតាំងពីរគេនៅក្នុងផ្ទៃម្តាយម្ល៉េះ ហើយវាបន្តកើតមានចំពោះទារករហូតដល់អាយុពីរខែក្រោយចេញពីផ្ទៃម្តាយ។ វានិងកើតម្តងទៀតនៅអាយុដប់ ឬដប់ពីរខែមុនពេលគេរៀនដើរ។

ប្រសិនបើគ្មានរំញោចនេះទេ វាអាចបណ្តាលមកពីលក្ខខណ្ឌវេជ្ជសាស្រ្តដូចជាមានការប៉ះពាល់ផ្នែកសរសៃប្រសាទជាដើម។ ប៉ុន្តែទោះជាយ៉ាងណាមូលហេតុពិតប្រាកដគួរតែត្រូវតាមដាននិងកំណត់ដោយវេជ្ជបណ្ឌិត៕ អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូខាងក្រោមនេះ៖


បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

No comments:

Post a Comment

Contact Form

Name

Email *

Message *