Friday, May 12, 2017

ព្រឹត្តិការណ៍​បាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​៨​របស់​អាមេរិក​ដែល​រក​​មិន​ទាន់​ឃើញ​ដល់​បច្ចុប្បន្ន​!!

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

អំឡុង​សង្គ្រាម​ត្រជាក់​មហាអំណាច​អាមេរិក​បាន​បាត់​អាវុធ​នុយក្លេអ៊ែរ​ដល់​ទៅ​៨ករណី​រក​មិន​ឃើញ​ជា​រៀង​រហូត​។ រឿងរ៉ាវ​ទាំង​នេះ​ត្រូវ​បាន​ផ្នែក​ការពារ​ជាតិ​អាមេរិក​ហៅ​ថា​៖" "broken arrows" ។​ បើ​សរុប​ការ​ឥទ្ធិពល​ការ​ផ្ទុះ​អាវុធ​ទាំង​៨​ព្រឹត្តិការណ៍​នេះ​វិញ​គឺ​ស្មើ​នឹង​ការ​ផ្ទុះ​គ្រាប់​បែក​នៅ ​Hiroshima  ២២០០​ដង។

១.ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​(១៣​កុម្ភៈ​១៩៥០)

យន្តហោះ ​B-36 មួយ​គ្រឿង​របស់​អាមេរិក​ដែល​ហោះ​ពី​រដ្ឋ​អាឡាស្កា​ទៅ​កាន់​រដ្ឋ​តិចសាស់​​ អំឡុង​ពេល​ធ្វើសម​យុទ្ធ​បាន​បាត់​ដាន​។ វា​ដឹក​គ្រាប់​បែក​នុយក្លេអ៊ែរ​ប្រភេទ​ទម្លាក់​ចេញ​ពី​យន្តហោះ​ចម្បាំង​មាន​ទម្ងន់​ និង​ម៉ាស​​៣០​គីឡូតោន​(Fat man) ដែល​ត្រូវ​ដឹក​ទៅ​កាន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​។ ​គ្រាប់​បែក​ផ្ទុក​ទៅ​ដោយ​សារធាតុ​អ៊ុយរ៉ាន្យោម​នេះ​ត្រូវ​បាន​បាត់​ហើយ​មិនអាច​រក​ឃើញ​សូម្បី​តែ​តម្រុយ។

២-៣ បាត់​លើ​អាកាស​(១០​មិនា​១៩៥៦)

យន្តហោះ ​B-47 មួយ​គ្រឿង​ផ្ទុក​ក្បាល​គ្រាប់​បែក​នុយក្លេអ៊ែរ​ពី​អាកាសយានដ្ឋាន​ MacDill Air Force  ក្នុង​រដ្ឋ​ផ្លូរីដា​បាន​បាត់​ខ្លួន​លើ​អាកាស​អំឡុង​ពេល​ចុះ​ចត​ទៅ​ចាក់​សាំង​វិញ​ក្នុង​បន្ទាយ​មួយ​ជិត​សមុទ្រ​ម៉េឌីទែរ៉ាណេ​។ ខណៈ​ពេល​កំពុង​បាត់​ពី​រ៉ាដា ​មាន​អាកាស​ធាតុ​មិន​សូវ​ល្អ​នោះ​ទេ​ហើយ​មាន​កម្ពស់​ពី​ដី​១៤៥០០​ហ្វីត​។​ យន្តហោះ​នេះ​មិន​ដែល​បាន​លឺ​ដំណឹង​ថា​ទៅ​ទីណា​នោះ​ទេ​។

៤-៥ ​បាត់​នៅ​វាលល្បាប់​ភក់​ក្នុង​ភាគ​ខាង​ជើង​​រដ្ឋ​ Carolina (២៤​មករា​១៩៦១)

យន្តហោះ ​B-52 ផ្ទុក​គ្រាប់​បែក​​២​គ្រាប់​មាន​ក្បាល​នុយក្លេអ៊ែរ​២​៤​ម៉េហ្គាតោន​បាន​ធ្លាក់​ហើយ​លិច​ចូល​បឹង​វាលភក់​មួយ​ ​បន្ទាប់​ពី​ហោះ​ពី​អាកាសយានដ្ឋាន​នៅ​តំបន់ ​Goldsboro ​ភាគ​ខាង​ជើង​រដ្ឋ​ Carolina។ ក្នុង​ចំណោម​២​គ្រាប់​នោះ​មាន​មួយ​គ្រាប់​បាន​លិច​ចូល​ក្នុង​ភក់​ដែល​ជា​ប្រភេទ​ក្បាល​អ៊ុយរ៉ាន្យោម​ ហើយ​រក​មិន​ឃើញ​ ទោះ​បី​ជា​ធ្វើ​ការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ជុំ​វិញ​បឹង​ល្បាប់​ភក់​នោះ​ក៏​ដោយ។​ មក​ពេល​នេះ​គ្មាន​នរណា​បាន​ដំណឹង​ពី​ការ​បាត់​នេះ​ទេ​។​ ក្រោយ​មក​ខាង​កងទ័ព​ជើង​អាកាស​អាមេរិក​ដាក់​សំណើ​ឲ្យ​រដ្ឋាភិបាល​​មក​ជីក​កកាយ​រក​ម្ដង​ទៀត​តែ​គ្មាន​ដំណឹង។

៦- ឧប្បត្តិហេតុ​ក្នុង​ប្រទេស​ជប៉ុន​(៥​ធ្នូ​១៩៦៥)

យន្តហោះ​ចម្បាំង​ម៉ាក​ ​A-4E Skyhawk ផ្ទុក​គ្រាប់​បែក​អ៊ីដ្រូហ្សែន​មាន​កម្លាំង​ផ្ទុះ​​១​មេហ្គាតោន​​មួយ​គ្រាប់​ បាន​បាត់​ដាន​ពី​រ៉ាដា​នាវា​ដឹក​យន្តហោះ​ចម្បាំង​ ហើយ​គេ​មាន​ដំណឹង​ថា​បាន​ធ្លាក់​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក។​ យន្តហោះ​ និង​គ្រាប់​បែក​បាន​ធ្លាក់​ចូល​ទឹក​សមុទ្រ​មាន​ជម្រៅ​ ១៦០០០​ហ្វីត​ ហើយ​រក​អត់​ឃើញ​ទាល់​តែ​សោះ។​ ១៥​ឆ្នាំ​ក្រោយ​មក​ទាហាន​ជើងទឹក​អាមេរិក​បាន​បញ្ជាក់​ថា​ ឧប្បត្តិហេតុ​ធ្លាក់​នេះ​មាន​ចម្ងាយ​៥០០​ម៉ាយ៍​ពី​ដី ​ដែល​ចម្ងាយ​នេះ​គ្មាន​នរណា​អាច​រក​ឃើញ ​ប៉ុន្តែ​តាម​ការ​បញ្ជាក់​មួយ​ទៀត​ថា​ នាវា​ដឹក​យន្តហោះ​ចម្បាំង​​បាន​ចាក​ចេញ​ពី​ប្រជុំ​កោះ​ Ryuku  របស់​ប្រទេស​ជប៉ុន​ និង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ Yokosuka បន្ទាប់​ពី​បំពេញ​បេសកកម្ម​នៅ​ក្នុង​សង្គ្រាម​វៀតណាម។

៧-៨​រដូវ​ផ្ការីក​ឆ្នាំ​១៩៦៨​

ខណៈ​ពេល​ត្រឡប់​​ទៅ​កាន់​ទីកន្លែង​ដើម​វិញ​នៅ​​មូលដ្ឋាន​ ​Norfolk ​រដ្ឋ ​Virginia នាវា​មុជទឹក​ចម្បាំង​អាមេរិក​ឈ្មោះ​ខ្យាដំរី​បាន​ផ្ទុក​គ្រាប់​បែក​ច្រើន​គ្រាប់​ បាន​លិច​បាត់​ទៅ​ក្នុង​សមុទ្រ​ចម្ងាយ​៤០០​ម៉ាយ​ពី​ភាគ​អាគ្នេយ៍​កោះ ​Azores  របស់​ព័រទុយហ្គាល់​។​ នាវិក​៩៩​នាក់​ដែល​ធ្វើ​ការ​លើ​នាវា​មុជទឹក​នោះ​បាត់​បាត់​ទៅ​ជាមួយ​ដែរ។ ខ្យាដំរី​បាន​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​សរុប​នៃ​ឥទ្ធិពល​ផ្ទុះ​ដល់​២៥០​គីឡូតោន​។ ផ្តល់សិទ្ធិដោយ៖ Kqube.net
បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

No comments:

Post a Comment

Contact Form

Name

Email *

Message *