Saturday, May 27, 2017

ឧទ្ធម្ភាគចក្រ​មាន​អនុភាព​បំផុត​លើ​ពិភព​លោក​ទាំង​៣​ប្រភេទ ​មាន​ពីរ​ប្រភេទ​ជា​របស់ ​រុស្ស៊ី​!!

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

១-AH-64 Apache

អាប៉ាចេ​ AH-64 ​(AH-64 Apache) ​គឺ​ជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​មាន​អំណាច​ខ្លាំង​បំផុត​លេខ​១​លើ​ពិភពលោក​ អាច​ចេញ​ប្រតិបត្តិការ​គ្រប់​ស្ថានភាព​ទាំង​អស់ ​ទោះ​ក្រោម​អាកាសធាតុ​ព្យុះ​ភ្លៀង​ អាច​វាយប្រហារ​ចំ​គោល​ដៅ​ល្អ​បំផុត​ទោះ​ពេល​យប់​ ឬ​ពេល​ថ្ងៃ​ក៏​ដោយ ។​ Apache​ បាន​រួម​ចំណែក​ធំ​ធេង​ក្នុង​សង្គ្រាម​ឈូង​សមុទ្រ​រវាង ​អាមេរិក​ និង​ អ៊ីរ៉ាក់​ ហើយ​បច្ចុប្បន្ន​គឺ​ជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ទំនើប​បំផុត​ ខ្លាំង​ក្លា​បំផុត​របស់​កងទ័ព​ អាមេរិក ។​

អាប៉ាចេ​ បំពាក់​មីស៊ីល​ ១៦ ​គ្រាប់ ​
បំពាក់​រ៉ូកែត​ ៧៦​ គ្រាប់ ​
បំពាក់​កាំភ្លើង​ស្វ័យប្រវត្តិ ​៣០​មីលីម៉ែត្រ ​មាន​គ្រាប់ ​១២០០ ​គ្រាប់​ ។​
ល្បឿន ​២៩៣​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
ទម្ងន់​៥១៦៥​ គីឡូក្រាម​
ប្រវែង​ ១៨​ ម៉ែត្រ ​
ស្លាប​ប្រវែង​ ១៥​ ម៉ែត្រ​
តម្លៃ​ចាប់​ពី​ ៣៥.៥​ ដល់​ ៦៥​ លាន​ដុល្លារ​អាមេរិក​
ផលិត​ដោយ​ក្រុមហ៊ុន​ ប៊ូអ៊ីង (Boeing)​

២-Kamov Ka-50
ឆ្លាម​ខ្មៅ​ កាម៉ូវកា​-​៥០​ (Kamov Ka-50 Black Shark) ​គឺ​ជា​ឧទ្ធម្ភាគចក្រ​ រុស្ស៊ី​ ចាប់​ផ្ដើម​ឌីហ្សាញ​ដំបូង​ក្នុង​ទសវត្ស​ឆ្នាំ​ ១៩៨០ ​និង​អនុម័ត​ឲ្យ​ផលិត​សម្រាប់​បម្រើ​ដល់​កងទ័ព​ រុស្ស៊ី​ ក្នុង​ឆ្នាំ​១៩៥ ។​ Kamov​ Ka-50​ រចនា​ឡើង​មាន​ទំហំ​តូច ​ដើម្បី​ងាយ​ក្នុង​ការ​ចល័ត​ទី​ និង​មាន​ល្បឿន​លឿន ​។​ Kamov​ Ka-50​ បំពាក់​ដោយ​មីស៊ីល​រហូត​ដល់​ ២៤​ គ្រាប់ ​មាន​ទីតាំង​រ៉ុកែត​ ២០​ និង​មីស៊ីល​បាញ់​ពី​អាកាស​ទៅ​អាកាស​ ធ្វើ​ឲ្យ​វា​មាន​អំណាច​បំផុត​ក្នុង​ការ​ប្រឈម​ជា​មួយ​សត្រូវ ។​

Kamov Ka-50 ​បំពាក់​កាំភ្លើងយន្ត​ ៣០​មិល្លីម៉ែត្រ​ ។​
មាន​ល្បឿន​ ៣៥០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
អាច​វាយ​ប្រហារ​ក្នុង​វង់​ប្រតិបត្តិការ ​២៥០​ គីឡូម៉ែត្រ​
មាន​ប្រវែង ​១៦ ​ម៉ែត្រ​
តម្លៃ​ ១៦ ​លាន​ដុល្លារ​អាមេរិក​

៣-Mi-28
មី-២៨ ​(Mi-28) ​NATO ​ផ្ដល់​រហស្សនាម​ថា ​Havoc ​គឺ​ជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ រុស្ស៊ី ​អាច​វាយ​ប្រហារ​សត្រូវ​ទាំង​ពេល​យប់​ និង​ពេល​ថ្ងៃ​ អាច​ចេញ​ប្រតិបត្តិការ​គ្រប់​អាកាសធាតុ​ទាំង​អស់​ មាន​អនុភាព​បំផុត​សម្រាប់​ការ​បំផ្លាញ​រថពាសដែក​ ។​ Mi-28​ ក្លាយ​ជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ជំនាន់​ថ្មី​ពី ​Mi-24 ។​

ល្បឿន ​៣២៤​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
វង់​ប្រតិបត្តិការ​ ១១០០​ គីឡូម៉ែត្រ​
ប្រវែង​ ១៨​ ម៉ែត្រ​
ស្លាប​ប្រវែង ​១៧ ​ម៉ែត្រ​
តម្លៃ ​១៥​ ទៅ​ ១៦​ លាន​ដុល្លារ​អាមេរិក​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

No comments:

Post a Comment

Contact Form

Name

Email *

Message *