បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់ធ្វើការសន្និដ្ឋានថាមនុស្សបានកើតឡើងនិងវិវត្តន៍នៅទ្វីបអាហ្វ្រីកមុនគេ ប៉ុន្តែថ្មីៗនេះមានការរកឃើញថ្មីមួយផ្ទុយពីនេះ។ ហ្វូស៊ីលធ្មេញក្នុងតំបន់Bulgaria ដែលមានអាយុកាល៧.២លានឆ្នាំមុនជាធ្មេញទោលក្រោមឆ្អឹងថ្គាម។ ហ្វូស៊ីលនេះហើយដែលអាចបញ្ជាក់ថាដើមកំណើតមនុស្សកើតមានដំបូងនៅទ្វីបអឺរ៉ុបមិនមែនទ្វីបអាហ្វ្រីកទេ។
ប្រភេទស្វាGraecopithecus មានឈ្មោះហៅក្រៅថា EL Graeco ជាស្រឡាយស្វាម៉្យាងបែកចេញពីស្វាឪ។ ឆ្អឹងថ្គាមនោះត្រូវបានជីករកឃើញក្នុងឆ្នាំ១៩៤៤ ក្នុងក្រុងAthens តំបន់ Greece ទ្វីបអឺរ៉ុប។ ចំណែកធ្មេញត្រូវបានជីករកឃើញក្នុងក្រុងAzmaka នៃតំបន់Bulgari ទ្វីបអឺរ៉ុបកាលពីឆ្នាំ២០០៩។ អ្នកស្រាវជ្រាវបានពិនិត្យពិច័យហ្វូស៊ីលទាំងនេះល្អិតល្អន់បំផុតដោយបច្ចេកវិទ្យាដូចជា៖ ការថតឆ្លុះCTជាដើម។ ឯការប៉ាន់ស្មានអាយុកាលហ្វូស៊ីលទាំងនេះគឺផ្អែកលើការសិក្សាពីកំទេចកំណរសិលាដែលជាប់និងហ្វូស៊ីលនោះ។ ធ្មេញមិនមែនជាហ្វូស៊ីលរបស់ស្វាឪទេ តែជាហ្វូស៊ីលរបស់ស្វាEL Graeco ជាស្រឡាយស្រដៀងស្វាឪដែរ។ ពួកស្វាទាំងពីរប្រភេទនេះជាប្រភពដើមដែលវិវត្តន៍មកជាមនុស្ស។
រហូតមកទល់ពេលនេះការសិក្សាបានអោយដឹងថាអំបូរស្វានេះធ្លាប់រស់នៅក្នុងតំបន់Chad តាំងពី៦ឬ៧លានឆ្នាំមុនមកម៉្លេះ។ អ្នកស្រាវជ្រាវនិយាយថា៖ " ហ្វូស៊ីលទាំងពីររកឃើញនៅក្បែរសមុទ្រម៉េឌីទែរ៉ាណេជាកន្លែងមានហានិភ័យខ្ពស់ដល់សត្វស្វាទាំងនោះ។ ទោះជាយ៉ាងណាការរកឃើញនេះមិនបានលើកឡើងថាពាក់ព័ន្ធនិងអំបូរមនុស្សបច្ចុប្បន្នកម្រិតណានោះទេ។ ពួកវារស់នៅក្នុងទ្វីបអាហ្វ្រិកកាលពី២០០០០០ឆ្នាំមុន ហើយក៏ធ្វើដំណើរទៅរស់នៅផ្នែកផ្សេងៗនៃពិភពលោក "។
Madelaine Bohme នរវិទូមកពីសកលវិទ្យាល័យTubingen ប្រទេសអាឡឺម៉ង់យល់ឃើញថា៖ " ពូជអំបូរមនុស្សមានតឹងតាងពាក់ព័ន្ធនិងទ្វីបអាហ្វ្រិក តែហ្វូស៊ីលស្វាដែលវិវត្តន៍មកជាមនុស្សប្រហែលជាមិនមាននៅអាហ្វ្រិកទេ។ វាអាចផ្លាស់ប្តូរការយល់ឃើញទៅលើប្រភពដំបូងនៃកំណើតមនុស្ស។ ពូជមនុស្សបច្ចុប្បន្នគឺជាដំណើរវិវត្តន៍ដ៏យូរនៃស្រឡាយស្វាឪ។ ការវិវត្តន៍តគ្នាពីសម័យកាលមួយទៅសម័យកាលមួយធ្វើអោយស្វាទាំងនេះទទួលបានចំណេះដឹងជាច្រើនហើយក៏មានចរិកលក្ខណៈកាន់តែស្រដៀងមនុស្ស "។
Devid Begun នរវិទូនៃសកលវិទ្យាល័យTorontoនិយាយថា៖ " ដំណើរវិវត្តន៍នៅក្រៅទ្វីបអាហ្វ្រិកមិនស៊ីគ្នាទៅនិងហ្វូស៊ីលដែលរកឃើញ។ យើងដឹងថាសត្វជាច្រើនក្នុងទ្វីបអាហ្វ្រិកជាប្រភពសត្វដំបូងដែលសាយភាយបែកខ្ញែកដល់អឺរ៉ុបនិងអាស៊ីក្នុងកំឡុងពេលដែលអំបូរស្វាឪរស់នៅទីនោះ "។
EL Graeco ជាអំបូរអាថ៌កំបាំងណាស់ព្រោះមានហ្វូស៊ីលតិចតួចបំផុតអំពីពួកវា។ វាមានមាឌប្រហែលនិងស្វាឪញីដែលរស់នៅតំបន់ព្រៃឈើនិងវាលស្មៅដូចក្នុងទ្វីបអាហ្វ្រិកសព្វថ្ងៃ។ បច្ចុប្បន្នទីនោះសំបូរដោយសត្វជាច្រើនដូចជា៖ ក្តាន់ ឈ្លូស សត្វកវែង រមាស ដំរី ឆ្កែព្រៃ និងជ្រូកព្រៃជាដើម៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី ប្រភព៖ TheSun
No comments:
Post a Comment