Tuesday, May 30, 2017

យូរី ចេញមុខ​បញ្ជាក់​ រឿងរ៉ាវ​​អតីត​គូស្នេហ៍​ ថា​នាង​ក្បត់ចិត្ត ​ការ​ពិត​មកពីរឿងអ៊ី​ចឹង​តើ​..!!

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

សិល្បៈ ៖ នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​តាំង​ពី​យប់​មិញ​រហូត​មក​ដល់​ព្រឹក​នេះ​មាន​អ្នក​ចាប់អារម្មណ៍​លើ​រឿងរ៉ាវ​ស្នេហា​របស់​តារា​ចម្រៀង​កញ្ញា​ យូរី ​ជា​មួយ​អតីត​អ្នក​ដឹកនាំ​ការ​សម្ដែង​នៅ​ផលិតកម្ម​ សាន់ដេ​ លោក​ រ៉េត ជា​ខ្លាំង ​ខណៈ​ដែល​បុរស​ម្នាក់​នេះ​បាន​បង្ហាញ​រូប​ថត​ផ្អែម​ល្ហែម​រស់​នៅ​ជា​មួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ​រយៈ​ពេល​៤​ឆ្នាំ​ និង​និយាយ​ថា ​នាង​ក្បត់​ចិត្ត​លោក​ទៅ​មាន​អ្នក​មាន​ថ្មី​។  ប៉ុន្តែ​នៅ​ពេល​មក​ស្ដាប់​ការ​បញ្ជាក់​ពី​កញ្ញា​ យូរី ​ជា​មួយ​លោក ​តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន ​Kqube.net ​នៅ​ព្រឹក​នេះ​ទើប​ដឹង​ថា​ ការ​ពិត​វា​មិន​ដូច​លោក​ រ៉េត​ និយាយ​នោះ​ទេ។​

តារា​ចម្រៀង​កញ្ញា​ យូរី ​បាន​ប្រាប់​ថា​ នាង​ពិត​ជា​ទទួល​ស្គាល់​ពី​ទំនាក់ទំនង​ស្នេហា​រវាង​រូប​នាង​ជា​មួយ​លោក​ រ៉េត ​គឺ​ពិត​ជា​មាន​ដូច​គេ​និយាយ​មែន​ ព្រោះ​មនុស្ស​ប្រុស​ស្រី​តែង​មាន​ស្នេហា​ជា​រឿង​គេច​មិន​ផុត​ទេ​  ប៉ុន្តែ​ទំនាក់ទំនង​ពូក​គេ​បាន​បញ្ចប់​ទៅ​យូរ​ដែរ​ហើយ​ ដោយ​សារ​បញ្ហា​មិន​ចុះ​សម្រុង​ជា​មួយ​គ្នា​  ពោលគឺ​នាង​បែក​ចេញ​ពី​បុរស​រូប​នេះ​យូរ​ហើយ​​ ប៉ុន្តែ​គាត់​មិន​ព្រម​បែក​ពី​នាង​  និង​ចង់​ជួប​ជា​មួយ​នាង​វិញ​ រហូត​គាត់​បាន​និយាយ​ថា ​បើ​នាង​មិន​ជួប​គាត់​វិញ​ទេ ​គាត់​ហ្នឹង​ទម្លាយ​រូប​អនុស្សាវរីយ៍​ចេញ​មក​ ។

យូរី​ បន្ត​ថា​ ចំណុច​នេះ​ហើយ​ដែល​នាង​មិន​ចង់ឲ្យ​មាន​រឿង​ធំ ​ក៏​ចេះ​តែ​និយាយ​ល្អ​ៗ​ជា​មួយ​គាត់​ ពោល​គឺ​នៅ​រាប់​អាន​គ្នា​ធម្មតា​ តែ​មិនមែន​​ជា​គូស្នេហ៍​ដូច​មុន​ទេ ។ កញ្ញា​បញ្ជាក់​ថា ​នាង​មិន​ចង់​និយាយ​អី​ច្រើន​ទេ​ ព្រោះ​តែ​ពេល​នេះ​ដ្បិតតែ​នាង​បែក​ពី​អតីត​គូស្នេហ៍​ម្នាក់​នេះ​មែន ​ក៏នាង​នៅ​តែ​ស្រឡាញ់​រាប់អាន​ក្រុម​គ្រួសារ​គាត់​ដូច​ធម្មតា​ តែ​បើ​ថា​នាង​បែក​ពី​គាត់​ ព្រោះ​មាន​អ្នក​ថ្មី​នោះ​មិនមែន​ទេ ​នេះ​ជា​ការ​យល់​ច្រឡំ​ហើយ​​នាង​មិន​មាន​​អ្នក​ថ្មី​ទេ។​

ម្ចាស់​បទ "ចាក់ទឹកដូង" រូប​នេះ​បន្ត​ថា​ ជុំ​វិញ​រឿង​នេះ​គឺ​បាន​បញ្ចប់​ទៅ​វិញ​ហើយ​ ព្រោះ​នៅ​មុន​នេះ​បន្តិច​នាង​បាន​ជួប​គ្រួសារ​គាត់​តាម​ទូរស័ព្ទ​ ដើម្បី​និយាយ​គ្នា ដោយ​សារ​នាង​មិន​ចង់​ឲ្យ​រឿង​នេះ​ចូល​ដល់​ប្រព័ន្ធ​ច្បាប់​ឡើយ​ ហើយ​ក្រោយ​ពី​ចរចា​គ្នា​រួច​មក​ គាត់​ក៏​បាន​សន្យា​បញ្ឈប់​រឿង​នេះ​ត្រឹម​ហ្នឹង​ដែរ​។ ព្រោះ​រឿង​ខ្ញុំ​បែក​ពី​គាត់​គឺ​បាន​ចប់​ហើយ​ តែ​រឿង​គាត់​ថា​ ព្រោះ​តែ​នាង​មាន​ថ្មី​នោះ​ជា​ការ​យល់​ច្រឡំ ​តែ​ប៉ុណ្ណោះ។​

គួរ​បញ្ជាក់​ថា ​កាល​ពី​យប់​មិញ​នេះ​មាន​ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​បាន​កើត​ឡើង​តារា​ចម្រៀង​ល្បី​ឈ្មោះ​កញ្ញា​ យូរី ​ត្រូវ​បាន​អតីត​គូស្នេហ៍​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ផលិតកម្ម​ សាន់ដេ ឈ្មោះ​ រ៉េត ​ ​បាន​បង្ហាញ​រូប​ថត​ផ្អែមល្ហែម​រស់​នៅ​ជាមួយ​គ្នា​ ដែល​មាន​លក្ខណៈ​ដូច​ប្ដី​ប្រពន្ធ​រយៈពេល​​៤​ឆ្នាំ​ និង​  បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លួន​ថា​ "អូន​អើយ​ យើង​នៅ​ជា​មួយ​គ្នា​៤​ឆ្នាំ​ហើយ​ ដូច​ប្ដី​ប្រពន្ធ​អ៊ីចឹង​ អ្វី​ក៏​យើង​ធ្លាប់​ធ្វើ​ជា​មួយ​គ្នា​ដែរ​ សុខ​ជា​ ជា​មួយ​គ្នា​ រំភើប​លំបាក​ និង​សប្បាយ​បែប​ណា​ក៏​យើង​ហែល​ឆ្លង​អស់​ហើយ​ដែរ​​។ តើ​ហេតុ​អ្វី​ ពេល​នេះ​អូន​ក្បត់​បង​កើត​ តើ​អូន​សប្បាយ​ណាស់​មែន​ទេ​ ដែល​បាន​ក្បត់​បង ​សាហាវ​យើង​នេះ​ តើ​ពេល​នេះ​បង​ត្រូវ​ធ្វើ​បែប​ណា ​តើ​បង​អាច​សូម​រៀបរាប់​រឿង​យើង​ទាំង​អស់​ អោយ​ចេញ​មក​ ដើម្បី​បន្ធូរ​អារម្មណ៍ ​ឈឺចាប់​ពេល​នេះ​បាន​ទេ​ ” ៕​ ផ្តល់សិទ្ធិដោយ៖ Kqube.net






បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

No comments:

Post a Comment

Contact Form

Name

Email *

Message *