សិល្បៈ ៖ ថ្មីៗនេះតារាចម្រៀងរបស់ផលិតកម្ម ថោន លោក ខេម បានធ្វើដំណើរកម្សាន្តនៅប្រទេសបារាំង ស្របគ្នានោះលោកក៏ត្រូវបានបងប្អូនខ្មែរស្នើឲ្យលោកចម្រៀង ព្រោះពួកគេចង់ស្ដាប់សំឡេងបកស្រាយផ្ទាល់ ប៉ុន្តែលោកមិនហ៊ានទទួលយក ដោយខ្លាចខុសច្បាស់ប្រទេសគេនាំឲ្យប៉ះពាល់ដល់តារាខ្មែរ និងសិល្បៈខ្មែរត្រូវគេមិនឲ្យតម្លៃ។
នេះគឺជាសំណេរដែលតារាចម្រៀង ខេម បានសរសេរឡើង "ពេលខ្ញុំមកដើរកម្សាន្តដល់ប្រទេសបារាំងបងប្អូននៅទីនោះបានសំណូមពរអោយខ្ញុំច្រៀងអោយពួកគាត់រាំកម្សាន្ត និងកម្មវិធីផ្សេងៗទៀត តែខ្ញុំបដិសេធមិនហ៊ានទទួលយក ព្រោះខ្ញុំបានធ្វើឯកសារ ដើម្បីមកដើរលេងបើខ្ញុំមកដល់ហើយច្រៀងមានន័យថាខ្ញុំខុសច្បាប់"។
ខេម បន្តថា "នរណាក៏ចង់បានប្រាក់ដែរ ប៉ុន្តែប្រាក់មិនអាចប្ដូរនឹងកិត្តិយសសិល្បៈខ្មែរបានទេ ប្រទេសគេនឹងមើលងាយអ្នកសិល្បៈខ្មែរយើងថាមកស្រុកគេគ្មានច្បាប់គ្មានទម្លាប់ជាមិនខាន ខ្មែរយើងមកច្រៀងស្រុកគេត្រូវការបង់ពន្ធចូលរដ្ឋគេ តែបើមកដើរលេងមិនអស់ពន្ធទេ"។
តារា ថោន រូបនេះបន្តថា "បើយើងមកដើរលេងបែរទៅជាច្រៀងវិញនោះ មានន័យថា យើងខុសច្បាប់គេចពន្ធគេហើយ ដូច្នេះសំណូមពរដល់បងប្អូនអ្នកសិល្បៈខ្មែររបស់យើងមកស្រុកគេ ធ្វើយ៉ាងម៉េចកុំអោយខូចឈ្មោះសិល្បៈរបស់យើង កុំអោយគេមើលងាយខ្មែរតាមរយៈខ្លួនអី ត្រូវគិតថា បើយើងធ្វើខុសបញ្ហានេះនឹងកើតឡើងដល់ប្អូនៗជំនាន់ក្រោយជាក់ជាមិនខាន អាណិតប្អូនៗសិល្បៈយើងជំនាន់ក្រោយដែលគាត់គ្មានកំហុសសោះត្រូវទទួលការម៉ាកងាយតាមរយៈបងប្អូនសិល្បៈជំនាន់មុនខ្លះដែលខុសច្បាប់នោះ សូមអភ័យទោសបើមានការខុសឆ្គង" ៕ ផ្តល់សិទ្ធិសដោយ៖ Kqube.net
No comments:
Post a Comment