Thursday, June 22, 2017

អស់សំនើចណាស់!! ក្រុមលេង Prank និង Troll ធ្វើបាបស្រ្តីម្នាក់​ ដោយក្រដាស Sticker ឌុយភ្លើង ខណៈទូរស័ព្ទនាងអស់ថ្ម!! (មានវីដេអូ)

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

បរទេស៖ ទោះបីជាយើងទាំងអស់គ្នា បដិសេធក៏ដោយ តែការពិតនោះគឺរាល់សកម្មភាពប្រចាំថ្ងៃរបស់មនុស្សភាគច្រើនទាក់ទងនិងការប្រើទូរស័ព្ទដៃ។ វាមិនអាចបន្ទោសពួកគេបានទេ ព្រោះទូរស័ព្ទបានបម្រើអោយមុខងារជាច្រើន។ អ្នកអាចស្តាប់តន្រ្តី ថតរូប ប្រើប្រាស់បណ្តាញសង្គម មើលរឿងភាគ ជាពិសេសគឺអាចនិយាយជាមួយគូស្នេហ៍រាប់ម៉ោងទៀតផង។ ដោយហេតុនេះហើយទើបពេលខ្លះយើងប្រើវារហូតទាល់តែអស់ថ្ម ពេលនោះហើយដែលយើងសម្លឹងរកកន្លែងសាកថ្មភ្លាម។

Just Basic Dave (ជាឈ្មោះក្នុងគណនីហ្វេសប៊ុក) បានយកក្រដាសដែលមានរូបដូចប្រដាប់ដោតឌុយសាកថ្មទៅបិទនិងសសរបង្គោលធំមួយក្នុងព្រលានយន្តហោះក្នុងន័យបន្លំលេងសើចជាមួយអ្នកដំណើរ។ គាត់អង្គុយក្បែរកៅអីវែងនោះហើយលបដាក់កាម៉េរាថតយកសកម្មភាពអ្នកដំណើរដែលចាញ់បោកគាត់។

សូមទស្សនាវីដេអូខាងក្រោមនេះ៖




ស្រ្តីម្នាក់ដោតឌុយបញ្ចូល ប៉ុន្តែមិនចូលសោះ! ទើបនាងដឹងថាវាជាក្រដាសបិទបញ្ឆោតសោះ។ ចំណែកស្ត្រីម្នាក់ទៀតក៏ព្យាយាមដោតឌុយសាកថ្មដែរ ប៉ុន្តែនាងយល់ភ្លាមថាវាជារន្ធសាកភ្លើងក្លែងក្លាយ។ នាងក្រឡេកមើលជុំវិញខ្លួនក្រែងមានកាម៉េរាចាំថតយកសកម្មភាពនេះ  ដោយរកមើលមិនឃើញទើបនាងអស់សំណើចហើយដើរចេញទៅ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

តើអ្នកគិតថាវាជារឿងកំប្លែង ឬជារឿងខ្វះសីលធម៌?

បម្រាម៖
ហាមដាច់ខាតការយកអត្ថបទពីវែបសាយនេះ ទៅធ្វើអជីវកម្មដោយគ្មានការអនុញាត។
វែបសាយដែលត្រូវបានផ្តល់សិទ្ធិចម្លង ត្រូវភ្ជាប់ក្នុងអត្ថបទថា៖

«ផ្តល់សិទ្ធិដោយ news.khmer5.com»

ដែលមានLink អាចចុចបានត្រឹមត្រូវ។
យើងរក្សាសិទ្ធិ Report ដើម្បីលុបអត្ថបទណា ដែលចម្លេងដោយមិនបានដាក់ប្រភពឲ្យច្បាស់លាស់។ សូមអរគុណ!!

No comments:

Post a Comment

Contact Form

Name

Email *

Message *