បរទេស៖ តារាវិទូបានរកឃើញភព Kepler-1649 ដោយកែវពង្រីករបស់យានអវកាសNasa's Kepler វាស្រដៀងនិងផែនដី។ ហើយមានចំងាយ219 light-years (1 light year = 94607 x 1012 Km )ពីផែនដី ដែលជាជំហានសំខាន់ក្នុងការឆ្ពោះទៅស្រាវជ្រាវរកមនុស្សពិភពផ្សេង។ ភពថ្មីនេះពិតជាធំជាងផែនដី វាវិលជុំវិញកំរិតផ្កាយមានសីតុណ្ហភាពទាប ហៅថា M5V ដែលមានរយៈចំងាយស្មើនិងមួយភាគប្រាំនៃអង្កត់ផ្ចិតផែនដី។ វាវិលយឺតដែលបណ្ដាលអោយមានបំរែបំរួលកាំរស្មីព្រះអាទិត្យ ធ្វើអោយភពនេះធំដល់ទៅ2.3ដងនៃផ្កាយនានាក្នុងប្រព័ន្ធព្រះអាទិត្យ។ ប្រសិនជាការវិលជុំនៃភពKepler-1649 ផ្តុំគ្នាជិតនិងផ្កាយ M-dwarf វានិងអាចជាតំបន់ដែលមានជីវិតរស់នៅបាន។ តារាវិទូនិយាយថាភពនេះនៅជិតផ្កាយព្រះសុក្រ វាជាភពសំខាន់ក្នុងការធ្វើជាសម្មតិកម្មដល់តារាវិទូជំនាន់ក្រោយដើម្បីរុករកជីវិតក្រៅភព។
វិទ្យាស្ថានវិទ្យាសាស្ត្រ SETIបានអោយដឹងថាការសិក្សាពីភព Kepler-1649 ដែលស្រដៀងនិងផ្កាយព្រះសុក្រ វាក្លាយទៅជារឿងដែលសំខាន់ដើម្បីស្វែងយល់ពីព្រំដែនតំបន់ដែលមានជីវិតរស់នៅនៃប្រព័ន្ធផ្កាយ M-dwarf។ របកគំហើញនេះនិងផ្តល់ទស្សនៈពីភពដែលនៅជុំវិញផ្កាយ M-dwarf ជាផ្កាយតូចត្រជាក់ ហើយមានកំរិតបរិយាកាសស្រដៀងនិងសាកលលោកយើង។
គេអាចនិយាយបានថាភពផ្កាយព្រះសុក្រជាប្អូនស្រីរបស់ភពផែនដី។ ទោះបីជាមានទំហំប្រហែលផែនដី តែបរិយាកាសនិងសីតុណ្ហភាពនៅលើភពនោះខុសគ្នាយ៉ាងខ្លាំងពីផែនដី។ ភពមួយអាចអោយជីវិតរស់នៅបាន ឯភពមួយទៀតមិនអាចអោយជីវិតរស់នៅបានបើទោះបីជាវាមានម៉ាសនិងកម្រាស់ដូចគ្នាក៏ដោយ។ ភពផែនដីនិងផ្កាយព្រះសុក្រមានការអភិវឌ្ឍន៍ទាំងទំហំនិងកម្រាស់ តែគេមិនច្បាស់ពីកត្តាដែលធ្វើអោយមានភាពប្លែកគ្នានៃបរិយាកាសពួកវា។
Elisa Quintana មកពីបជ្ឈមណ្ឌល Nasa Goddard Space Flight Center ហើយក៏ជាសមាជិកក្រុមរុករកភព Kepler-1649 បាននិយាយថា៖ កែវពង្រីកថ្មីអាចធ្វើអោយយើងស្ទង់បរិយាកាសរបស់ផែនដីនិងភពផ្កាយព្រះសុក្រ ហើយក៏អាចរកមូលហេតុផ្សេងៗនៃភពក្នុងប្រព័ន្ធព្រះអាទិត្យ។ មនុស្សជាច្រើនបារម្ភយ៉ាងខ្លាំងទៅលើការស្វែងរកភពដ៏ទៃ ប៉ុន្តែវាជារឿងសំខាន់សំរាប់អ្នកអវកាស៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
No comments:
Post a Comment